Tuesday, January 17, 2017

សំបុត្រ​ជូន​ចំពោះ​អ្នក​ម្ដាុ​យ​

​​​ជូន​ចំពោះ​អ្នក​ម្ដាយ​ជា​ទីស្រឡាញ់​


អស់​រយៈពេល​12​ឆ្នាំ​ហើយ​ដែល​ម៉ាក់​បាន​ចេញ​ពី​កូន​និង​អ្នក​ទាំង​អស់​គ្នា។​ ម៉ាក់​បាន​ទៅកន្លែង​មួយ​ដែល​កូន​មិ​ន​អាច​នាំ​ម៉ាក់​ត្រឡប់​មក​វិញ​ កន្លែង​ដែល​ម៉ាក់​មិន​អាច​ត្រឡប់​មក​វិញ​។​ នៅទី​នោះ​ម៉ាក់​សុខ​សប្បាយ​ដែរ​ទេ?​អាកាស​ធាតុ​យ៉ាង​ម៉េចដែរ​?​សម្បូរ​ផ្លែ​ព័រ​ញ៉ាំ​ទេ? កូន​សួរ​ពី​ផ្លែព័រ​ ព្រោះ​ដឹង​ថា​ម៉ាក់​ចូលចិត្ដ​នោះ​អី​!​ម៉ាក់មាន​ដេរ​ខោ​អាវ​ទៀត​អត់​?​ ម៉ាក់​ដេរ​ផ្ញើឲ្យកូន​មួយ​ផង​!

ម៉ាក់​អើយ​ កូន​សែន​នឹក​ម៉ាក់​ណាស់​ ចង់​អោប​ម៉ាក់​ខ្លាំង​ណាស់​។​ កូន​នឹក​ កូន​ចាំ​នៅ​ចង​ចាំ​រូប​ភាព​ពីមុន​ជាច្រើន​​។​ កូន​ចាំ​ថា​កាល​កូន​អាយុ​ប្រហែល​2-3​ឆ្នាំ​ ម៉ាក់​និង​ប៉ា​នាំ​កូន​ទៅ​លេ​ង​ឆ្នេរខ្សាច់​មាត់​ស្ទឹង​ព្រៃ​ខ្លុង​ នា​ពេល​ល្ងាច។​ និយាយ​ទៅ  ពេល​ល្ងាច​ពួកយើង​ឧស្សាហ៍​ជិះ​ម៉ូតូ​ដើរ​លេង​គួរ​សម​។​ កូន​ចាំ​ទិដ្ឋភាព​ដែល​ម៉ាក់​ពរ​កូន​ពេល​កូន​អាយុ3ឆ្នាំដើរ​ទៅ​មុខ​ផ្ទះ​ ជា​ពេល​ដែល​មាន​ទឹក​ជំនន់​ឆ្នាំ​1996 ហើយ​កូន​ខ្លាច​ឈ្លើង​មែន​ទែន​។​ ម៉ាក់​និង​ប៉ា​ដាក់​ជ្រូក​លើ​ក្ដារងឿ​ក្រោម​ផ្ទះ។​ ប៉ា​ម៉ាក់​ទទួល​អ្នក​ជិត​ខាង​មួយ​ចំនួន​ដែល​ផ្ទះ​គាត់​លិច​ទឹក​ ឲ្យ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ជាមួយ​យើង។​ កូន​ចាំ​ កាលពី​កូន​រៀន​ថ្នាក់​ទី​4 ធម្មតា​ថ្ងៃ​ព្រហស្បតិ៍​ កូនអត់​រៀន​ ក្រោយ​ពេល​ពលកម្ម​នៅ​សាលា​ហើយ​ កូន​ទៅ​តូប​កាត់​ដេរ​ម៉ាក់​នៅ​ផ្សារ​ដើម្បី​យក​ម្ហូប​មក​ធ្វើ​។​ ថ្ងៃ​ព្រហស្បតិ៍មួយ ម៉ាក់​ផ្ដាំ​ថា​ ត្រូវ​ហាន់​ផ្សិតកញ្ចូ​ទទឹង​ៗ បើមិន​អញ្ចឹង​ទេ​ញ៉ាំ​មិន​ដាច់​ទេ។​ ម៉ោង​11 ប៉ាចេញ​ពី​ធ្វើ​ការ​ ហើយ​ទៅយក​ម៉ាក់​នៅ​ផ្សារ​ មក​ដល់​ផ្ទះ​ ម្ហូប​ឆ្អិន​ស្រេច​។​ ដឹង​អី​ គ្រាន់​តែ​ម៉ាក់​ បើក​ឆ្នាំ​ង​សម្ល​ភ្លាម​ ម៉ាក់វាយ​កូន​ពី​រ​បី​រំពាត់​ដោយ​ប្រើ​ឆៀក​វាស់​ក្រណាត់​ ព្រោះ​កូន​អត់​បាន​ធ្វើ​តាម​អ្វី​ដែល​ម៉ាក់​ផ្ដាំ​ គឺ​អត់​បាន​ហាន់​ផ្សិត​ទទឹង​ៗ ភ្លេច​ឲ្យ​ឈឹង​តែ​ម្ដង​ម៉ាក់​អើយ!​ ចំណែក​ប៉ាញ៉ាំ​ដោយ​មិន​មាត់​មួយ​ម៉ាត់​សោះ​ឡើយ​។​ 

និយាយ​ពីរឿង​ដេរ​វិញ​ កូន​មិន​បាន​ជួយ​អ្វី​ម៉ាក់​ច្រើន​ទេ បាន​ត្រឹម​ដំឡេវ ស្រេះរន្ធ​ឡេវ ឆិត​ជើង​សំពត់​ជាដើម​។​ កាល​នោះ​ម៉ាក់​រវល់​ណាស់​ មិន​ត្រឹម​តែ​ដេរ​ទេ ថែម​ទាំង​ឆ្លៀត​ទៅ​កាត់​ធាង​ត្រាវ​ជាមួយ​ប៉ា យក​មក​ធ្វើ​បបរ​ជ្រូក​ទៀត​។​ ចំណី​ពិសេស​របស់​ជ្រូក​យើង​ គឺបបរធាង​ត្រាវ ដែល​មាន​គ្រឿង​ផ្សំ​ដូច​ជា ធាង​ត្រាវ​ហាន់​ល្អិតៗ អង្ករ​ ឬ​ចុង​អង្ករ​ អំបិល​បន្ដិច ពេល​ឆ្អិន​ទុក​ឲ្យ​ត្រជាក់​បន្ដិច​ រួច​លាយ​ជាមួយ​កន្ទក់​ជាការ​ស្រេច​។​

ម៉ាក់​ ជា​ម៉ាក់​ដែល​កាច​បន្ដិច​ ឬអាច​ថា​កាច​គួរ​សម។​ ម៉ាក់​បង្រៀន​កូន​ឲ្យ​ស្គាល់​អក្សរ​អស់​តាំង​ពី​កូន​អាយុ​3​ឆ្នាំ​ មុននឹង​គេង​ត្រូវ​តែ​រៀន​ បើ​មិន​អញ្ចឹង​ទេ​ដឹង​តែ​រំពាត់​ហើយ។​ អរគុណ​ម៉ាក់​ កូន​សង្ឃឹម​ថា​ម៉ាក់​សប្បាយ​ចិត្ដ​ ព្រោះ​ទាក់​ទង​នឹង​រឿង​រៀន​កូន​មិន​ឲ្យ​គ្រួសារ​លំបាក​ចិត្ដ​ឡើយ​។​
និយាយ​ពីរឿង​ភាគ​វិញ​ ម៉ាក់​ចូល​ចិត្ដ​ណាស់​ ហើយ​រឿងភាគ​ចុង​ក្រោយ​ដែល​ម៉ាក់​ចូល​ចិត្ដ​ជាង​គេ​នោះ​គឺ​រឿង​ F4​ ចិន​។​ ម៉ាក់​ចូល​ចិត្ដ​ រហូត​ដល់​ពេល​កូន​ប្រុស​ពៅ​ម៉ាក់​ប្រសូតមក​នៅ​ឆ្នាំ​2003 ម៉ាក់​បាន​ដាក់​ឈ្មោះ​ថា ម៉េង​ស៊ឺ។ បាន​ប៉ុន្មាន​ថ្ងៃ​ បង​ថ្លៃ​ម៉ាក់​ប្រាប់​ឲ្យ​ប្ដូរទៅ​ជា ជី​ម៉េង​ វិញ​ ព្រោះ​គាត់​ខ្លាច​ គេ​មិន​ហៅក្មួយ​គាត់​ថា ម៉េង​ស៊ឺ បែរ​ជា​ហៅ​ថា​ អាស៊ឺង​ទៅ​វិញ​។ 

ព្រហ្មលិខិត​ឥត​មេត្ដា ជា​កម្ម​ឬ​អ្វី​ សុខ​ៗជម្ងឺ​សាមាន្យ​មក​យាយី​ម៉ាក់​ត្រឹម​ពេល​ដ៏ខ្លី​។​ខែ​ទី​2ដែល​ម៉ាក់​ឈឺ កូន​ត្រូវ​ទៅ​នៅ​ផ្ទះ​យាយ​ជាមួយ​ប្អូនៗ ដើម្បី​ឲ្យ​​ប្អូន​ពៅ​ដែល​មាន​អាយុ​ទើប​8ខែ​ឈប់​មឹមដោះ​ម៉ាក់​ព្រោះ​ម៉ាក់​ឈឺ។​ កូន​នៅ​ចាំ​ ថ្ងៃ​ទី​7 ខែ​ធ្នូ​ ឆ្នាំ​ 2004 ពេល​រសៀល​អ្នក​ជិត​ខាង​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​យាយ​ប្រាប់​កូន​ថា​ម៉ាក់​មិន​ស្រួល​ខ្លាំង​ហើយ​ ប្រញាប់​ទៅ​ផ្ទះជា​បន្ទាន់​។​ កូន​មិន​អាច​ទទួល​យក​បាន​ទេ មិន​មែន​ជា​ការ​ពិត​ទេ ម៉ាក់​ប្រាកដ​ជា​ជា ម៉ាក់​មិន​អី​ទេ​។​ ពុទ្ធោ​ម៉ាក់​ខ្ញុំ និយាយ​លែង​លឺ​ហើយ​ ម៉ាក់​ព្យាយាម​និយាយ​ជាមួយ​កូន​ បបូរ​មាត់​ម៉ាក់បាន​ត្រឹម​​កម្រើក​តិចៗ​ បង​ប្រុស​បាន​បន្ដក់​ទឹក​ដាក់​ក្នុង​មាត់​ម៉ាក់​ និង​ទ្រ​ចង្កា​របស់​ម៉ាក់​ សម្លេង​សូត្រធម៌​បាន​បន្លឺ​ឡើង​នៅ​ក្បែរ​ខ្លួន​ម៉ាក់​...ម៉ោង​ 6 និង​05 នាទី​ល្ងាច​ វេលា​ដែល​ម៉ាក់​ចាក​ចេញ​ទៅ​ ចេញ​ទៅ​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​មក​រក​កូន​វិញ​ឡើយ​។​ កូន​មិន​អាច​ធ្វើ​អ្វីបាន មាន​តែ​យំៗៗៗ យំសុំ​ឲ្យ​ទេវតា​ប្រទាន​ម៉ាក់​មកវិញ​ ប្រោះ​ជីវិត​ម៉ាក់​ឲ្យ​ដឹង​ខ្លួន​ឡើង​វិញ ដូច​រឿង​និទាន​ដែល​កូន​ធ្លាប់​អាន​។​ ប៉ុន្ដែ​លោក​ មិន​ត្រាប្រណី​ មិន​ស្ដាប់​ការ​អង្វរ​ករ​របស់​កូន​ឡើយ​។​ កូន​ស្អប់​ៗៗៗៗៗ ស្អប់​អ្នក​ដែល​យក​ម៉ាក់​ចេញ​ពី​កូន​ទៅ​។​ អ្នក​ពិត​ជា​អាក្រក់​ណាស់​ ឃោឃៅ​ណាស់​ ម្ដេច​មិន​ឲ្យ​ម៉ាក់​ខ្ញុំ​ជា​ ហើយ​បន្ដ​រស់នៅ​ជាមួយ​ខ្ញុំ​បាន​យូរ​ជាង​នេះ​។​ កូន​យំ​ យំ​ យំយ៉ាង​ណា​ក៏​ម៉ាក់​មិន​ត្រឡប់​មក​តាម​ការ​ដង្ហើយ​ហៅ​របស់​កូន​ឡើយ​ ម៉ាក់​ទៅ​ហើយ​ ម៉ាក់​ទៅ​ចោល​កូន​ហើយ​។ ទិដ្ឋភាព​នៃ​ដង្ហើម​ចុង​ក្រោយ​របស់​ម៉ាក់​ នៅ​តែដិត​ដាម​នឹង​នេត្រា​របស់​កូន​ជា​និច្ច​ មិន​រសាត់​ទៅ​តាម​ពេល​វេលា​នោះ​ទេ ហើយ​ហាក់​ដូច​ជា​នៅ​ថ្មី​នៅ​ឡើយ​។ គ្រានោះ​កូន​អាយុ​11​ឆ្នាំ​ ដូច្នេះកូន​អាច​ចង​ចាំ​បាន​យ៉ាង​ច្បាស់​។ 

ឳ ម៉ាក់​អើយ​ និយាយ​យ៉ាង​ណាឲ្យ​ម៉ាក់​ដឹង​ថា​កូន​នឹក​ម៉ាក់​បំផុត។ គ្រប់​ពេល​ឃើញ​ម្ដាយ​គេ​ កូន​រិតនឹក​ស្រណោះ​ខ្លួន​ខ្លាំង​ឡើងៗ ត្រេក​អរ​ដែល​គេ​មាន​សំណាង​ ហើយ​ស្រណោះ​នឹក​ម្ដាយ​ខ្លួន​។ បទ​ខ្លង​ខែក​ តែង​តែ​ធ្វើ​ឲ្យ​កូន​រំជួល​ចិត្ដ​ តែង​តែ​ធ្វើ​ឲ្យ​ដំបៅ​ដួង​ចិត្ដ​រើ​ឡើង ជា​បទ​ដែល​បង្ហាញ​ពី​សេចក្ដី​ព្រាត់​ប្រាស់​គ្មា​ន​ថ្ងៃ​ជួប​ជុំ​។​ ទឹក​ភ្នែក​កូន​ហូរ​ កូន​មិនអាច​ទប់​ទឹក​ភ្នែក​បាន​ទេ។​ ទោះបី​ជា​កូន​ដឹង​ថា​ជីវិត​មនុស្ស​គឺ​មិន​ទៀង​បែប​នេះ​ឯង​ តែ​កូន​នៅ​តែ​ពិបាក​ទទួល​យកការ​បាត់​បង់​មួយនេះ​​ណាស់​ កូន​ឈឺ​ចាប់​ណាស់​ កូន​យំ យំ​ដូច​កូន​ក្មេង​ យំ​ដូច​មនុស្ស​ឆ្កួត​។​ ពេល​ដំបៅ​បាត់​បង់​មួយ​នេះ​ធ្វើ​ទុក្ខម្ដងៗ កូន​ពិបាក​ក្នុង​ខ្លួន​ណាស់ ដូច​មាន​អ្វី​មក​ចាក់​ដោត​ទ្រូង​កូន​យ៉ាង​ដូច្នោះ។​ 
កូន​ដឹង​ថា​ម៉ាក់​នៅ​ក្បែរ​កូន​ ម៉ាក់​លឺ​ការ​រៀបរាប់​របស់​កូន​ ពេល​កូន​យំ​នឹក​ម៉ាក់​ពេក ម៉ាក់​លួង​លោម​កូន​ ជូត​ទាំង​ភ្នែក​ឲ្យ​កូន​។​ កូន​មិន​ចង់​ឲ្យ​ម៉ាក់​ពិបាក​ចិត្ដ​ ដោយ​សារ​ឃើញ​កូន​យំទេ តែកូន​ពិបាក​ក្នុង​ចិត្ដ​ពេក​ ក្រៅ​ពី​យំ​កូន​អាច​ធ្វើ​អ្វី​បាន​...

ទោះ​ជា​យ៉ាង​ណា​ក៏​កូន​មិន​ធ្វើ​បាបខ្លួន​ឯង​ដែរ​ កូន​បាន​ខិត​ខំរៀន​រហូត​មក​ រហូត​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ដោយ​ជោគ​ជ័យ​ ម៉ាក់​ប្រាកដ​ជា​សប្បាយ​ចិត្ដ​។​ មិន​មាន​ម៉ាក់​នៅ​ក្បែរ​កាយ​ តែកូន​មិន​បាន​បណ្ដោយ​ខ្លួន​ឲ្យ​ទៅជា​ក្មេង​អាក្រក់​នោះ​ទេ​ ម៉ាក់​នៅ​តែ​ជា​កម្លាំង​ចិត្ដ​របស់​កូន​ ឲ្យ​កូន​ធ្វើ​ជា​មនុស្ស​ល្អ​ មនុស្ស​ដែល​សង្គម​មិន​ស្អប់​ខ្ពើម​។​

កូន​សូម​អរគុណ​ម៉ាក់ដែល​បាន​ផ្ដល់​កំណើត​ឲ្យ​កូន​ ព្រម​ទាំង​​បាន​បញ្ជូន​មនុស្ស​ល្អៗឲ្យ​ស្រឡាញ់​ យក​ចិត្ដ​ទុក​ដាក់​នឹង​កូន​ ពេលដែល​ម៉ាក់​មិន​នៅ​ជិត​កូន​!កូន​ក៏​សង្ឃឹម​និង​ជឿ​ជាក់​ថា​ នៅ​ឋានសួគ៌ម៉ាក់​រស់​នៅ​ដោយ​សុខ​សប្បាយ​ រីក​រាយ​បំផុត!
ពី​កូន​របស់​ម៉ាក់​
តូ ម៉ាលីន​ដា​
07.12.17

Monday, January 9, 2017

We are women, we are promoted because we are women?



Should women be promoted because they are women?

As a young woman, I simply don’t support the idea we should be promoted because we are women. “We want to be considered for our performance, capacity and our potential, not to be promoted because we are women”.
(This picture is from from google)
When women are hired, why there’s kind of negative question “being hired or promoted? Why assume that we are promoted?  Why don’t you think that we may have the right potential for those jobs? When men are hired, why don’t you think that it happens because they are men. 

When I have to queue to buy something or to get something, I confess I am tired of hearing about “lady first” or “we have to increase gender equality.” I want to be equal (I am not talking about a pregnant women). If, I come first, I get it first. It is not the question of I am woman and you are man. 

For a job recruitment, in case there is two candidates, a man and a woman, if the man is more qualified than the woman, he should be selected. It is logic. If the woman who has less potential is recruited, it is unfair, it is not equal. I am a female; I want to see women succeed but the success must be deserved. We would say “may the best person win, not may the best woman win”. The company no need to have quota, just hire the best candidate. If that person is a woman, it is much better!! It is time to cheer!

Dear all women, we have to be determined, and we need to be creative in how we get things done. We need to improve and strengthen our potential! Don’t wait to be promoted base on gender matter! Be the best person!

Sunday, January 8, 2017

Vocabulaire de termes juridiques FR-KH (1)



Juge :ចៅក្រម​

Procureur :ព្រះរាជអាជ្ញា

Conseil supérieur de la magistrature :ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​
Promulguer: ប្រកាសឲ្យ​ប្រើ​ 
La deuxième reunion de la 5ème législature : សម័យ​ប្រជុំ​រដ្ឋសភាលើក​ទី 2​ នីតិកាល​ទី5
La forme et le fond juridique : ទម្រង់​និង​គតិ​ច្បាប់​

Jurdiction :អំណាច​ច្បាប់​ ដែន​សមត្ថកិច្ច​យុត្តាធិការ នីតិ​កម្មច្បាប់​
les tribunaux de première instance:តុលាការ​ដំបូង​
les cours d’appel:សាលាឧទ្ធរណ៍
la Cour suprême:តុលាការ​កំពូល​
des juridictions du Royaume du Cambodge:សាលាជម្រះ​ក្ដី​នៅ​កម្ពុជា
le parquet près les juridictions:អង្គការ​អយ្យការ​អម​សាលា​ជម្រះ​ក្ដី​
pouvoir juridictionnel de trancher les litiges:សិទ្ធិ​ជម្រះ​ក្ដី​
le pouvoir de juger et de prononcer une décision judiciaire:អំណាច​កាត់​សេចក្ដី និង​ចេញ​សេចក្ដី​សម្រេច​
les audiences :សវនាការ
l’ordre public:សណ្ដាប់​ធ្នាប់​សាធារណៈ
le jugement :សាល​ក្រម​
la décision de la juridiction:សាលដីកា​តុលាការ​
greffier:ក្រឡា​បញ្ជី

le parquet : :អង្គការ​អយ្យការ​
Le bureau du procureur
le parquet près le tribunal de première instance:អយ្យការ​អម​សាលាដំបូង
le parquet général près la cour d’appel:មហាអយ្យការ​អម​សាលាឧទ្ធរណ៍
parquet général près la Cour suprême:មហា​អយ្យការ​អម​តុលាការ​កំពូល
Le corps administratif:អង្គភាព​រដ្ឋបាល
avec l'assistance:ជា​សេនាធិកា
la juridiction civile:តុលាការ​រដ្ឋប្បវេណី
la juridiction pénale:តុលាការ​ព្រហ្មទណ្ឌ
la juridiction commerciale:តុលាការ​ពាណិជ្ជកម្ម
la juridiction sociale:តុលាការ​ការងារ
rendre sa décision de manière autonome:ចេញ​សេចក្ដី​សម្រេច​ប្រកប​ដោយ​ស្វ័យ​ភាព
Cette ordonnance n'est pas susceptible de recours:សេចក្ដី​សម្រេច​បិទ​ផ្លូវតវ៉ា
Le champ de compétence:ដែន​សមត្ថកិច្ច
une formation collégiale:ក្រុម​ប្រឹក្សា​ជំនុំជម្រះ​
Le bureau d’instruction:មន្ទីរ​ស៊ើបសួរ
Le juge d’instruction:ចៅក្រម​​ស៊ើបសួរ
en conformité avec les dispositions relatives à la procédure civile:ដោយ​អនុលោម​ទៅតាម​បទប្បញ្ញត្ដិ​ស្ដី​ពី​និតី​វិធីរដ្ឋប្បវេណី

corps indivisible:អង្គ​អវិភាគ

l’action publique:បណ្ដឹង​អាជ្ញា

procureur intérimaire:ព្រះរាជអាជ្ញាស្ដីទី

une injonction:អធិបញ្ជា

engager des poursuites: :ចោទប្រកាន់​

une chambre mixte :សភារួម​ក្រុម​

procureur général:អគ្គព្រះរាជអាជ្ញា

des contentieux:litiges:ជម្លោះ រឿង​ក្ដី

le deuxième pouvoir en cassation formé contre les arrêts de la cour d’appel:បណ្ដឹង​សារទុក្ខ​លើក​ទី​2ចំពោះ​សាលដីកា​របស់​សាលាឧទ្ធរណ៍

les requêtes en révision contre les jugements et les arrêts définitifs:បណ្ដឹងសើរើចំពោះ​សាលក្រម​និង​សាលដីកាជាស្ថាពរ

La chambre plénière de la Cour suprême:សភាពេញ​អង្គ​នៃ​តុលាការ​កំពូល​

statuer sur les recours en révision ou recours pour rejugement:ជំនុំ​ជម្រះ​លើ​បណ្ដឹង​សើរើ ឬបណ្ដឹង​ជំនុំ​ជម្រះ​សារជាថ្មី

solutions controversées:ដំណោះស្រាយ​ខ្វែង​គ្នា

le magistrate :អង្គចៅក្រម​

capable, vertueuse et morale :សមត្ថភាព សុចរិត​ និង​សីលធម៌

mauvaise foi:ចេតនា​ទុច្ចរិត​

de manière impartiale:ដោយ​មិន​លំអៀង​

intimidation:ការ​បំភិត​បំភ័យ​

Grade et échelon:ឋានន្ដរស័ក្ដិ​ និង​ ថ្នាក់​

Le corps des juges:អង្គចៅក្រម​

- Oudom Chaokrom (juge de premier grade) ;

- Veak-reak Chaokrom (juge de deuxième grade) ;

- Anuk Chaokrom (juge de troisième grade).

La robe de magistrat:អាវ​ផាយ​សម្រាប់​ចៅ​ក្រម​ពេល​ជំនុំជម្រះ​

l’indemnité de cherté de la vie:ប្រាក់​បំណាច់​អធិមូលភាព

consultation des avis de:ពិគ្រោះ​យោបល់​ជាមួយ

titularisation du juge:ការ​តែង​តាំង​ស៊ប់​ក្នុង​ក្រប​ខណ្ឌចៅ​ក្រម​

les conditions d'aptitudes physiques:លក្ខខណ្ឌកាយសម្បទា

Promotion de grade et d’échelon: ការ​តម្លើង​ថ្នាក់​និង​ឋានន្ដរស័ក្ដិ​

mutation:ការ​ផ្លាស់ប្ដូរ

Poursuites judiciaires: ការចោទប្រកាន់​តាម​ផ្លូវ​តុលាការ​

une infraction pénale: បទល្មើស​ព្រហ្មទណ្ឌ

L’arrestation ou la détention: ការ​ចាប់​ខ្លួនឬ​ឃាត់​ខ្លួន​

crime ou un délit : បទឧក្រិដ្ឋ និង​មជ្ឈិម​

Titre honorifique: ងារកត្ដិយស​

Prestation de serment:កិច្ច​សច្ចាប្រណិធាន​

Toutes dispositions contraires à la présente loi sont abrogées.បទប្បញ្ញត្ដិ​ទាំង​ឡាយ​​ដែល​ផ្ទុយ​ពីច្បាប់​នេះ​ត្រូវ​ទុក​ជា​និរាករណ៍។

Présenté à la signature:បានយក​សេចក្ដីជម្រាបជូន​

Copie à titre de publication:សំណៅ​ដែល​មាន​តម្លៃ​ជា​ការ​ចែក​ផ្សាយ​

scrupuleusement:យ៉ាងប្រយ័ត្ន​ប្រយែង​ ត្រឹម​ត្រូវ​

le Code de déontologie ក្រម​សីលធម៌